Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយលក់«តេស្តរហ័ស»គ្មានលេខបញ្ជីកាគ្មានការទទួលស្គាល់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
គណនីហ្វេសប៊ុក ដែលលក់តេស្តរហ័សតាមរយៈទីផ្សារអនឡាញ ដែលមិនមានច្បាប់អនុញ្ញាត និងគ្មានការចុះបញ្ជីកាត្រឹមត្រូវ។ 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសហាមឃាត់ចំពោះសកម្មភាពចែកចាយលក់ឧបករណ៍«តេស្តរហ័សរកអង់ទីគ័រការពារជំងីកូវីដ១៩» ដែលគ្មានលេខបញ្ជីកាគ្មានការទទួលស្គាល់ពីក្រសួង។

តាមរយៈក្រសួងសុខាភិបាល បានឱ្យដឹងថា ឧបករណ៍តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលកំពុងចរាចរលើទីផ្សារនេះបច្ចុប្បន្ន គឺពុំមានការចុះបញ្ជីកាពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាព ពិភពលោក (WHO) នៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿ ជាក់បានឡើយ។

ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា បុគ្គលទាំងអស់ និងម្ចាស់សេវា សុខាភិបាលឯកជនទាំងអស់ត្រូវបញ្ឈប់ការផ្សព្វផ្សាយ ឬលក់ ឬប្រើប្រាស់តេស្តរហ័សទាំងនេះជាបន្ទាន់។ ដើម្បីជៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលធ្វើប៉ះពាល់ដល់ គោលនយោបាលរបស់រាជរដ្ឋាភិបាលដែលកំពុងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។

ការហាមឃាត់នេះ ដោយសារតែមាន មានគណនីហ្វេសប៊ុកមួយចំនួន បាននិងកំពុងផ្សព្វផ្សាយលក់ឥស្ករហ័សរកអង់ទីគ័រការពារជំងឺកូវី៥-១៩ គ្មានលេខបញ្ឆិកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយក ឧបករណ៍ទាំងនេះទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។

យ៉ាងណាមិញ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រោយពីចាក់វ៉ាក់សាំងកូវីដ-១៩រួច អង្គការសុខភាពពិភពលោក (WHO) ពុំមានការណែនាំណាមួយក្នុងការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩ឡើយ។

សូមជម្រាបជូនថា ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងតឹងរឹងបំផុត ចំពោះសេវាសុខាភិបាលឯកជនណាដែលនៅតែ ឆ្លៀតឱកាសប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ព្រមទាំងជនពាក់ព័ន្ធដទៃ ទៀតដែលបាន និងកំពុងបន្តផ្សព្វផ្សាយ ឬលក់តេស្តរហ័សទាំងនេះទៅតាមច្បាប់ដែលមានជាធរមាន៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង