Cc time web banner 054637

ក្រសួងសុខាភិបាល ស្នើឱ្យអាជ្ញាធរកៀរគរពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងដូសទី១ទៅចាក់ឱ្យបានគ្រប់ៗគ្នា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ដោយសារតែមកទល់ពេលនេះ នៅមានពលរដ្ឋកម្ពុជាមួយចំនួនមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ១៩ដូសទី១ ដូច្នះក្រសួងសុខាភិបាលបានស្នើឱ្យអាជ្ញាធរនៅតាមមូលដ្ឋានទូទាំងខេត្តក្រុងទាំងអស់គៀរគរពរលដ្ឋឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានឱ្យដឹងថា ការស្នើឱ្យពលរដ្ឋទៅចាក់នេះ ដើម្បីសម្រេចគោលដៅចាក់វាក់សាំងចំនួន១០លាននាក់ លើប្រជាជនអាយុពី១៨ឆ្នាំឡើង ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើឱ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន។

លោកជំទាវបន្ថែមថា កិច្ចការចំពោះមុខត្រូវរៀបចំផែនការ និងចលនាលើកទឹកចិត្តពលរដ្ឋដែលមិនទាន់បានមកទទួលវ៉ាក់សាំងដូសទី១ឱ្យមក ទទួលការចាក់វ៉ាក់សាំងកូដ-១៩ ដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ ការពារ សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាឈានទៅបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏សំណូមពរឱ្យបង្កើនការផ្សព្វផ្សាយ និងចលនាលើកទឹកចិត្តប្រជាជនអាយុពី១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងកូវី-១៩ដូសទី១ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការសម្រេចគោលដៅ១០លាននាក់ លើប្រជាជនអាយុពី១៨ឆ្នាំឡើង។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងស្មើនឹង ៥៦,៥៣ ភាគរយហើយ បើធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រសួងសុខាភិបាល
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង