Cctimesw1140xh150cm copy

ក្រសួងសុខាភិបាល ប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់នៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២ ខែមីនា បានប្រជុំពិភាក្សា លើការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។ក្នុងកិច្ចប្រជុំនោះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតទៅលើការយកចិត្តទុកដាក់កាត់បន្ថយជំងឺគ្រុនចាញ់ទាំងប្រភេទហ្វាល់ស៊ីប៉ារ៉ូម និងប្រភេទវីវ៉ាក់ ដោយសារអត្រាអ្នកឈឺជំងឺគ្រុនចាញ់ មានការថយរហូតដល់ ៩៧,៥% ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។

បើតាមក្រសូងសុខាភិបាល ចំពោះជំហានចុងក្រោយនៃការលុបបំបាត់ជំងឺគ្រុនចាញ់ គឺជាដំណាក់កាលដ៏សំខាន់បំផុត នៅក្នុងការសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥ និង ការរក្សានិរន្តនភាពកុំឱ្យមានការកកើតឡើងវិញនូវជំងឺគ្រុនចាញ់នៅតាមតំបន់គ្រុនចាញ់ដែលមានមុនពេលអនុវត្តកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ផង។

លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងនៃកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា យកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាឆ្នាំ២០១១-២០២៥ ដែលយុទ្ធសាស្ត្រជាតិនេះ ត្រូវបានយកមកប្រើប្រាស់ និងដាក់ចេញនូវសកម្មភាព និងគោលការណ៍ណែនាំផ្សេងៗ សំដៅជម្រុញការងារលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងសកម្ម សម្រាប់ក្រុមការងារ ដៃគូ និងភ្នាក់ងារផ្តល់មូលនិធិនានា។

គួរបញ្ជាក់ថា ការដាក់ចេញនៃយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំនេះ (២០១១-២០២១) សូចនាករអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ត្រូវបានបញ្ចប់ គឺគ្មានអ្នកស្លាប់ដោយជំងឺនេះចាប់តាំងពីឆ្នាំ២០១៨មក នេះសបញ្ជាក់ថា កម្ពុជាសម្រេចបានជោគជ័យ ០៣ឆ្នាំ មុនគោលដៅកំណត់។ ចំពោះសូចនាករ ការគ្មានជំងឺគ្រុនចាញ់ (Zero malaria) ក្នុងឆ្នាំ២០២៥ ក៏ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវតែប្រឹងប្រែងរួមគ្នាជាបន្តទៀតដោយមិនបន្ធូរដៃ នៅក្នុងដំណាក់កាលចុងក្រោយដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង