Cctimesw1140xh150cm copy

កម្ពុជាលុបចោលការបង្ហាញ«លទ្ធផលតេស្ដPCR និងតេស្តរហ័ស»សម្រាប់អ្នកដំណើរពីបរទេស

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែមីនា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការលុបចោលលក្ខខណ្ឌការបង្ហាញលលទ្ធផលតេស្ដ PCR សម្រាប់អ្នកដំណើរពីបរទេស ក្នុងរយៈពេល៧២ម៉ោង មុនមកដល់កម្ពុជា។ការប្រកាសព័ត៌មាននេះ គឺយោងតាមការឯកភាពពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ការលុបចោលលក្ខខណ្ឌការបង្ហាញលទ្ធផលតេស្ដ PCR អវិជ្ជមានសម្រាប់អ្នកដំណើរពីបរទេស ក្នុងរយៈពេល៧២ម៉ោង មុនមកដល់កម្ពុជា និង លុបចោលការតម្រូវឱ្យធ្វើតេស្ដរហ័ស ហើយអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្ដល់ទិដ្ឋាការពេលមកដល់ (Visa on arrival) សម្រាប់អ្នកដំណើរអន្ដរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ថា ការសម្រេចលុបចោលនេះ ធ្វើឡើងក្រោយពីកម្ពុជាអាចគ្របគ្រងជំងឺកូវីដបានល្អ តាមរយៈការចាក់វ៉ាក់សាំងពេញលេញជូនដល់ប្រជាពលរដ្ឋ។ហើយការសម្រេចនេះ ដើម្បីទាក់ទាញអ្នកវិនិយោគ និងសម្រួលដល់អ្នកវិនិយោគ អ្នកធុរកិច្ច និងអ្នកភ្ញៀវទេសចរចូលមកប្រទេសកម្ពុជា។

តែទោះបីជាមានការលុបចោលលក្ខខណ្ឌដូចខាងលើក្តី ក្រសួងសុខាភិបាលលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្ដរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដលកម្ពុជា។ ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង