ភ្នំពេញ៖ ប្រជាពលរដ្ឋទាំងអស់ នឹងមិនតម្រូវឱ្យបង់ប្រាក់ថ្លៃតេស្តរហ័សរកមេរោគកូវីដ១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទាំងឡាយ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ស្ដីពីការមិនយកប្រាក់ពីប្រជាពលរដ្ឋទាំងឡាយណាដែលតេស្តរហ័សរកមេរោគកូវីដ១៩ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុភាពទាំងអស់របស់រដ្ឋ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានប្រកាសមិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
សូមជម្រាបជូនថា ការអនុវត្តន៍នេះយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១៕