Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់នឹងមេរោគបំប្លែងថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមម៉ម ប៊ុនហេង។
ប្រភព៖ ក្រសួងសុខាភិបាល 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានទទូចជាថ្មីម្ដងទៀត ដល់ពលរដ្ឋគ្រប់រូបឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវយកចិត្តទុកដាក់ការពារខ្លួន និងអនុវត្តវិធានការដែលបានដាក់ចេញ ស្របពេលដែលកម្ពុជាកំពុងតែមានវត្តមានមេរោគកូវីដបំប្លែងខ្លួនថ្មី និងមានករណីឆ្លងជាបន្តបន្ទាប់។ នេះបើតាមខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមម៉ម ប៊ុនហេង បានក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់សាធារណជន ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះជាមួយកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី B.1.617.2 (Delta) ។

ឯកឧត្តមមានប្រសាសន៍ថា៖« ត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន ដោយរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»។ ការលើកឡើងនេះ សំដៅដល់ការបង្ការ ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវី-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ។ ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវ គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ លើការពារ ៣កុំ និងកុំទៅកាន់ទីតាំង ៣ “ថ្មី" ដើម្បី ការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ។

គួរបញ្ជាក់ដែរថា ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៩ ករណី នៅថ្ងៃទី២២ និងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង