ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ១៥១នាក់ តេស្តដោយម៉ាស៊ីនPCR និងអ្នកជាសះស្បើយចំនួន៣៦៦នាក់ ហើយករណីស្លាប់ ១១នាក់ ក្នុងនោះមាន៧នាក់មិនបានចាក់វ៉ាក់សាំង។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មានចំនួន ១១៧,៣៥២នាក់អ្នកជាសះស្បើយ១១២,០៥៦នាក់ អ្នកស្លាប់ ២,៧០៤ នាក់៕