ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ២៦៧នាក់ តេស្តដោយម៉ាស៊ីនPCR និងអ្នកជាសះស្បើយចំនួន៣១១នាក់ ហើយករណីស្លាប់ ២៤នាក់។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានចំនួន ១១៦,៤០៧នាក់អ្នកជាសះស្បើយ១១០,៤៦៥នាក់ អ្នកស្លាប់ ២,៦៣៤ នាក់៕