ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ១៧៥នាក់ តេស្តដោយម៉ាស៊ីនPCR និងអ្នកជាសះស្បើយចំនួន២៧១នាក់ ហើយករណីស្លាប់ ១១នាក់។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មានចំនួន ១១៧,០៣៥នាក់អ្នកជាសះស្បើយ១១១,៤២០នាក់ អ្នកស្លាប់ ២,៦៨១ នាក់៕