ថៃ៖ ក្រសួងសុខាភិបាលថៃ បានរកឃើញអ្នកវិជ្ជមានកូវី១៩នៅព្រឹកថ្ងៃអាទិត្យចំនួន៨ ៨៥៩ នាក់ ដែលក្នុងនោះមាន ៣៣០ នាក់ជាអ្នកជាប់ពន្ធនាគារ។
ក្រសួងសុខាភិបាលថៃ បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៨.៨៥៩ ករណី និងមានអ្នកស្លាប់ចំនួន ៤៧ នាក់។
បើតាមក្រសួង បានឱ្យដឹងទៀតថា ករណីវិជ្ជមានកូវីដ១៩នៅក្នុងប្រទេសថៃមានចំនួន១ ៩១២ ០២៤ និងមានអ្នកជាសះស្បើយចំនួន១ ៧៩២ ១២៨នាក់ ក្នុងនោះមានអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១០០ ៦៩១នាក់ និងមនុស្សចំនួន១៩២០៥នាក់បានស្លាប់។
ដោយឡែកមនុស្ស ៣២ ២៣១១នាក់ បានចាក់វ៉ាក់សាំង Covid-19 លើកដំបូងរួចហើយ ចំណែកមនុស្សចំនួន៣៣៤ ០៧០ បានចាក់វ៉ាក់សាំងដូសទី២រួចរាល់ហើយផងដែរ។
យ៉ាងណាមិញ សម្រាប់ដូសជំរុញវិញ មានពលរដ្ឋដែលបានចាក់រួចចំនួន៣៨ ៧៤៦ ដែលធ្វើឱ្យចំនួន អ្នកចាក់វ៉ាក់សាំងសរុបកើនដល់ ៧៥ ៣៨៩ ៥៥៨នាក់។