Cctimesw1140xh150cm copy

ថៃចេញច្បាប់ឲ្យបើក«៥០គីឡូម៉ែត្រ»ក្នុងមួយម៉ោងលើផ្លូវចំនួន៤០ក្នុងក្រុងបាងកក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ រដ្ឋបាលក្រុងបាងកកបានស្នើសុំឱ្យប៉ូលីសដាក់កម្រិតល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវចំនួន ៤០ ក្នុងទីក្រុងបាងកក និងជុំវិញតំបន់លំនៅដ្ឋានសំខាន់ៗដែលមានប្រជាពលរដ្ឋធ្វើដំណើរចេញចូលច្រើន។លោក Thaiphat Tanasombatkul អគ្គនាយកនៃនាយកដ្ឋានចរាចរណ៍ និងដឹកជញ្ជូនរបស់ថៃបានឲ្យដឹងថាសំណើនេះនឹងត្រូវដាក់នៅការិយាល័យប៉ូលីស Metropolitan (MPB) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងប្រទេស។

រដ្ឋបាលក្រុងបាងកក បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ ណែនាំអំពីការកំណត់ល្បឿនសម្រាប់ផ្លូវដែលមានមនុស្សម្នាឆ្លងកាត់ច្រើន និងតំបន់លំនៅដ្ឋានដែលមានការមមាញឹក។ ការវាយតម្លៃបានរកឃើញថាល្បឿនអតិបរមាស្តង់ដារ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងទីក្រុងគឺលឿនពេក ហើយដូច្នេះវាមិនមានសុវត្ថិភាពសម្រាប់អ្នកបើកបរ អ្នកជិះកង់ អ្នកជិះម៉ូតូ និងអ្នកថ្មើរជើងឡើយ ហើយនៅពេលដែលការកំណត់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នាយកដ្ឋាននឹងដំឡើងផ្លាកសញ្ញាព្រមានអ្នកបើកបរអំពីការដាក់កម្រិតថ្មីនៃល្បឿនបើកបរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ថៃ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង