ថៃ៖ ប្រទេសថៃនៅថ្ងៃនេះ បានប្រកាសពីការរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៧.៩៦០នាក់ ក្នុងនោះមានមនុស្ស៥៣ដែលបានស្លាប់។នេះបើយោងតាមកាសែត The nation Thailand។
បើតាមក្រសួងសុខាភិបាលថៃបានឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានអ្នកជំងឺកូវីដ១៩ថ្មីចំនួន ៧.៩៦០នាក់ ដែលបានធ្វើតេស្ដវិជ្ជមាន ក្នុងនោះមានអ្នកជំងឺចំនួន៤២៧នាក់ជាប់ក្នុងពន្ធនាគារ។
បើតាមប្រភពដដែល បានបន្តថា ចំនួនអ្នកស្លាប់បានកើនឡើងចំនួន៥៣នាក់នៅថ្ងៃនេះ ខណៈដែលអ្នកជំងឺ ៦ ,៩៥០ នាក់ត្រូវបានព្យាបាល និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
សូមជម្រាបជូនថា ករណីវិជ្ជមានកូវីដ១៩សរុបនៅក្នុងប្រទេសថៃមានចំនួន១ ៩៦៧ ៩៩៩ ចំណែកករណីស្លាប់សរុបចំនួន១៩ ៦៦៤នាក់។