ភ្នំពេញ៖ យុវតី ហ៊ាង សូនីតា ជាអ្នកផលិតមាតិកាអប់រំវ័យក្មេង ទទួលបានឱកាសចូលរួមកម្មវិធី isea fellowship បានចំណេះដឹងអភិវឌ្ឍន៍ក្នុងការផលិតមាតិកាឱ្យមានគុណភាពល្អ ប្រកបដោយទំនួលខុសត្រូវ។ តាមរយៈការចូលរួមកម្មវិធី isea fellowshipនេះ បណ្តាលឱ្យយុវតី ហ៊ាង សូនីតា មានគំនិតច្នៃប្រឌិតក្នុងការផលិតមាតិកាថ្មីៗដែលផ្តល់ប្រយោជន៍ដល់សង្គមកម្ពុជា ជាមួយការផលិតដោយប្រើបច្ចេកវិទ្យាថ្មីទាន់សម័យកាល។
ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ យុវតី ហ៊ាង សូនីតា បានបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនេះ បានបង្រៀនលើចរិតលក្ខណៈរបស់ខ្លួនបានប្រសើរជាងមុន ដែលពីមុនសូនីតាធ្លាប់តែជាមនុស្សមិនសូវចូលចិត្តនិយាយស្តីជាមួយអ្នកដទៃ និងខ្វះភាពក្លាហាន តែបានប្រែក្លាយជាមនុស្សដែលមានជំនាញក្នុងការទំនាក់ទំនង មានបណ្តាញសង្គមច្រើន មានភាពក្លាហានព្យាយាមក្នុងការបញ្ចេញមតិឱ្យបានច្រើន និងចូលចិត្តក្នុងការស្គាល់មនុស្សថ្មីៗ។ បន្ថែមពីនេះ សូនីតា ក៏បានបន្ថែមលើជំនាញបង្កើតមាតិកាឱ្យមានប្រសិទ្ធភាពខ្ពស់ អាចផ្តល់ផលប្រយោជន៍ដល់សង្គមកម្ពុជា។
ទន្ធឹមនឹងនេះ យុវតី ហ៊ាង សូនីតា បានចែករម្លែកពីវិធីសាស្រ្តក្នុងការដាក់ពាក្យកម្មវិធីនេះឱ្យមានប្រសិទ្ធភាព ដោយបេក្ខជនត្រូវមានគ្រប់លក្ខណៈរបស់កម្មវិធីជាមុនសិន។ ចំណែកពីនេះ សម្រាប់ការសរសេរអត្ថបទ ត្រូវជ្រើសរើសប្រធានបទ ឬដំណោះស្រាយដែលអាចដោះស្រាយបញ្ហាបាន ដែលកំពុងកើតមាននៅក្នុងសង្គម។ ចំពោះដំណោះស្រាយត្រូវតែអាចយកមកប្រើប្រាស់បានជាក់ស្តែង ក្នុងកំឡុងពេលជាក់លាក់សមស្របណាមួយ។
គួររំលឹកថា កម្មវិធីThe i-SEA Fellowship Programme 2026 ក៏កំពុងបើកទទួលពាក្យចូលរួម ដោយយុវជនអាចអានព័ត៌មានបន្ថែមតាមរយៈ https://kh.cc-times.com/posts/29867 និងដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី៣០ សីហា ២០២៦៕
សូមទស្សនាវីដេអូសម្ភាសន៍ពេញ៖