681 ezgif.com resize
Moneygramott moi1280x163px

មន្ទីរបរិស្ថានខេត្តសៀមរាបបានផ្សព្វផ្សាយ«វប្បធម៌ស្អាតរបស់កម្ពុជា»ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ មន្ទីរបរិស្ថានខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានចាត់តាំងក្រុមការងារប្រចាំការជា៥ក្រុម ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ស្អាតរបស់កម្ពុជា ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការទុកដាក់សំរាម សំណល់ប្លាស្ទិក ក្នុងមូលដ្ឋាន និងជុំវិញពិធីបុណ្យ សម្រាប់ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មន្ទីរបរិស្ថានខេត្តសៀមរាប បានចាត់តាំងក្រុមការងារប្រចាំការ ចូលរួមផ្សព្វផ្សាយវប្បធម៌ស្អាតរបស់កម្ពុជា ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការទុកដាក់សំរាម និងសំណល់ប្លាស្ទិក សម្រាប់ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤។ ក្រុមការងារ បានសហការគាំទ្រសកម្មភាពនៅក្នុងក្រុងសៀមរាប មានការងារសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម អនុវត្តដោយក្រុមហ៊ុន Gaea.plc (បុគ្គលិក ១២០នាក់) ក្រុមហ៊ុនActive Green (បុគ្គលិក៣២នាក់) និងសសយក (កម្លាំង៨០នាក់)។

ជាមួយគ្នានោះ មានការងារលាងសម្អាតផ្លូវ រដ្ឋបាលក្រុងប្រើប្រាស់រថយន្តសម្អាតចំនួន ០៣គ្រឿង។ ការងារកំណត់ទីតាំង និងប្រតិបត្តិការបង្គន់អនាម័យសាធារណ:ចល័ត មាន ៧ទីតាំង អនុវត្តដោយគ្រឹះស្ថានអង្គរ និងមានថ្នាំកាត់បន្ថយក្លិនក្នុងបង្គន់។ ដោយឡែកនៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន មន្ត្រីឧទ្យានុរក្ស បានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ អាជ្ញាធរឃុំខ្នងភ្នំ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ អនាម័យបរិស្ថាន ដោយធ្វើការដឹកជញ្ជូនសំរាមជាប្រចាំ។

សូមបញ្ជាក់ថា អំឡុងពេលនៃការរៀបចំសៀមរាបសង្ក្រាន្ត និងតាមរមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តសៀមរាម ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មួយភាគធំបានកែប្រែឥរិយាបថ ចូលរួមសម្អាត និងធ្វើអនាម័យបរិស្ថាន ការទុកដាក់សំរាម សំណល់ប្លាស្ទិកបានល្អប្រសើរជាងឆ្នាំមុនៗ៕


Khcct banner

អត្ថបទទាក់ទង