Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

តុលាការសម្រេចឃុំខ្លួន«សកម្មជនបរិស្ថាន»៣រូបពីចោទបទរួមគំនិតក្បត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។

សកម្មជនដែលត្រូវតុលាការសម្រេចឃុំខ្លួននោះមាន៖កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុទ្ធ។ កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុធ ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេចុះថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងចូលទៅក្នុងទន្លេ ក្បែរព្រះបរមរាជវាំង។ ដោយឡែក លោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួននៅឯស្រុកកំណើត ក្នុងស្រុកកោះធំ ខេត្តកណ្ដាល។

របាយការណ៍របស់យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា សកម្មជនទាំង៣នាក់នេះ បានធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និង ប្រតិបិត្តិការ។

ចំណែកឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការចាប់ខ្លួនសកម្មជនទាំង៣នាក់ គឺជាវិធានការច្បាប់របស់សមត្ថកិច្ច ហើយសមត្ថកិច្ចមានភស្តុតាងច្បាស់ក្នុងការចាប់ខ្លួន ហើយការចាប់ខ្លួននេះ មិនជាប់ពាក់ព័ន្ធរឿងបរិស្ថាននោះទេ។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បរិស្ថាន តុលាការ
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង