681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងយុត្តិធម៌ឱ្យចាត់វិធានការបន្ទាន់លើលោកសម រង្ស៊ីដែលប្រមាថព្រះមហាក្សត្រ​ថា​«ទីងមោង»​

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ នៅថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០២០  បានបញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

យោងតាមលិខិតប្រគល់ជូនឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកសម រង្ស៊ី បានបង្ហោះហ្វេសប៊ុកកាលពីថ្ងៃទី ២០ ធ្នូ ដែលមានខ្លឹមសារប្រមាថព្រះមហាក្សត្រកម្ពុជាដោយក្នុងខ្លឹមសារនេះ បានសរសេរថា "ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជនដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ។

បើតាមក្រសួងយុត្តិធម៌ បានចាត់ទុកទង្វើនេះ គឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រកម្ពុជា ជាទីគោរបំផុតរបស់ប្រជានុរាស្ត្រនៅទូទាំងប្រទេស។ហើយទង្វើនេះជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។


ពាក្យទាក់ទង: តុលាការ សមរង្ស៊ី
Khcct banner

អត្ថបទទាក់ទង