ភ្នំពេញ៖តុលាការយោធា នៅថ្ងៃទី០៧ ឧសភានេះ បានប្រកាសសាលក្រមអតីតយោធា២រូប ដោយដាក់ពន្ធនាគារម្នាក់ៗ ១៦ឆ្នាំ ពាក់ព័ន្ធនឹងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់។មន្ត្រីយោធាទាំងពីរនាក់នោះរួមមាន៖
១/ផ្តន្ទាទោសឈ្មោះ សុខ ប៊ុនសឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឧត្តមសេនីយ៍ទោ នាយករង ទីចាត់ការបច្ចេកទេសអគ្គបញ្ជាការដ្ឋានដាក់ពន្ធនាគារចំនួន១៦ឆ្នាំ គិតពីថ្ងៃចាប់ខ្លួន ២៥ ឧសភា ២០១៩។
២/ ផ្តន្ទាទោសឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យមឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាអនុសេនីយ៍ឯក ជំនួយការសេនាធិការ វរៈសេនាតូចលេខ៣ កងពលតូចអន្តរាគមន៍លេខ១ដាក់ពន្ធនាគារចំនួន១៦ឆ្នាំ គិតពីថ្ងៃចាប់ខ្លួន ២២ កក្កដា ២០១៩។
ពីបទ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺនិង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ដល់ខែមិថុនា ឆ្នាំ២០១៨ តាមមាត្រា៤៦៣នៃក្រមព្រហ្មទណ្ឌឆ្នាំ២០១០។