ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល និងសហជីពទាំង៥៩នៅកម្ពុជា នៅថ្ងៃទី ១២ កុម្ភៈនេះ បាននាំគ្នាតវ៉ា និងដាក់ញត្តិថ្កោលទោសចំពោះការរឹបអូសអំណាចតាមរយ:រដ្ឋប្រហារយោធានៅមុខស្ថានទូតសភាពមីយ៉ាន់ម៉ា ដែលស្ថិតនៅលេីបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទីក្រុងភ្នំពេញ។
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពទាំង៥៩នៅកម្ពុជា បានចាត់ទុករដ្ឋប្រហាររបស់ក្រុមយោធាថាជាការរឹបអូសអំណាងចតាមរយ:រដ្ឋប្រហារយោធាដែលនេះជាការរំលោភដល់ឆន្ទ:របស់ពលរដ្ឋមីយ៉ាន់ម៉ា និងប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យដែលកំពុងតែលូតលាស់ឡេីងផងដែរ។
តាមរយ:ញត្តិនេះក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ទាមទារឱ្យក្រុមអ្នកដឹកនាំរដ្ឋប្រហារយោធា ដោះលែងទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី និងថ្នក់ដឹកនាំរដ្ឋាភិបាលស៊ីវិលដ៏ទៃទៀត ហើយសង្គមស៊ីវិលនៅកម្ពុជា និងសហជីព ទាំង៥៩ស្ថាប័នគឺគាំទ្រដល់ការតស៊ូរបស់ពលរដ្ឋមីយ៉ាន់ម៉ា ដេីម្បីប្រឆាំងរដ្ឋប្រហារយោធា និងដេីម្បីកសាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។