ស្វាយរៀង៖ សាលាបឋមសិក្សាមួយកន្លែង ក្នុងខេត្តស្វាយរៀង បាននិងកំពុងដាំបន្លែ និងចិញ្ចឹមត្រីដោយខ្លួនឯង នៅក្នុងបរិវេណសាលារៀន ដើម្បីផ្គត់ផ្គង់តម្រូវការអាហារូបត្ថម្ភរបស់សិស្ស ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីនិរន្តរភាព។តំណាងនិវេសនដ្ឋាន យូអិនឌីភី បានវាយតម្លៃថា កម្ពុជាកំពុងឆ្ពោះទៅរកអនាគតមួយដែលគិតគូរដល់បរិស្ថាន។
លោក Nick Beresford តំណាងនិវេសនដ្ឋាន យូអិនឌីភី បានសរសេរសារយ៉ាងខ្លីថា "ព្រះរាជាណាចក្រកម្ពុជាកំពុងឆ្ពោះទៅរកអនាគតមួយដែលគិតគូរដល់បរិស្ថាន ដូចនេះការអប់រំឱ្យសិស្សានុសិស្សស្រលាញ់ធម្មជាតិ និងរស់នៅប្រកបដោយនិរន្តរភាព គឺជាការល្អ និងសំខាន់មែនទែន"។