Cctimesw1140xh150cm copy

ក្រុងបាត់ដំបងក្លាយជា«ទីក្រុងគំរូ»ទាក់ទងនឹងការគ្រប់គ្រងសំណល់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទីតាំងកែច្នៃប្លាស្ទិកក្នុងក្រុងបាត់ដំបង។

បាត់ដំបង៖ ក្រុងបាត់ដំបង ត្រូវបានទទួលស្គាល់ថាជាទីក្រុងគំរូទាក់ទងនឹងការគ្រប់គ្រងសំណល់ ដោយបានកែច្នៃសំរាម ដូចជាការបង្កើតជីកំប៉ុស និងកែច្នៃប្លាស្ទិក។នេះបើតាមការចុះផ្សាយរបស់កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ចេញផ្សាយនៅថ្ងៃទី ២១ មករានេះ។

UNDP បានគម្រោងកៃច្នៃសំណល់នៅក្នុងក្រុងបាត់ដំបងនេះ មានការគាំទ្រពីស្ថានទូតស៊ុយអែត យូអិនឌីភី និង គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីរៀបចំកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅទីតាំងកែច្នៃសំរាម ដូចជាការបង្កើតជីកំប៉ុស និងកែច្នៃប្លាស្ទិក នៅទីក្រុងបាត់ដំបង។

គម្រោងនេះក្នុងគោលបំណងផ្តល់ឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបាននូវចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ បទប្បញ្ញត្តិ និងដំណោះស្រាយនានានៃការកែច្នៃសំណល់ទីក្រុង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចវិលជុំ នៅព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សំរាម ប្លាស្ទិក
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង