Cctimesw1140xh150cm copy

រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យពលរដ្ឋ«កុំបញ្ចេញសំរាមតាមផ្លូវសាធារណៈ»ក្នុងថ្ងៃឈប់សម្រាកខាងមុខ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋដែលមានលំនៅឋានក្នុងទីក្រុងភ្នំពេញ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយហេតុថាបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី នឹងអវត្តមានក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ។ នេះបើតាម រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃ១២ សីហា ឆ្នាំ២០២០។

ឯកឧត្តម ឃួន ស្រេង បានឱ្យដឹងថា ក្នុងអំឡុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សូមប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ មេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងសូមកុំដាក់សំរាមទាំងនោះនៅតាមទីធ្លា ឬដងផ្លូវសាធារណៈ ដោយរក្សាទុកដាក់សំរាមទាំងនោះនៅតាមទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្នសិន។

ឯកឧត្តមបន្តថា ក្នុងថ្ងៃឈប់សម្រាកនេះដែរ បុគ្គលិករបស់ក្រុមហ៊ុន ស៊ីនទ្រី នឹងអវត្តមានមួយចំនួនដូច្នេះការប្រមូលសំរាម ការសម្អាត និងការដឹកជញ្ជូនសំរាមនៅក្នុងទីក្រុងភ្នំពេញ មិនបានពេញលេញនិងល្អដូចថ្ងៃធម្មតានោះទេ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារចំនួន០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសសងថ្ងៃបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសា កន្លងទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សំរាម
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង