Img 1426
Swift cc time

យុវជនសំរាមនឹងបើកកម្មវិធី«ដបទឹកប្លាស្ទិក ប្តូរយកសៀវភៅ»រយៈពេល២ថ្ងៃនៅសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាពពីទំព័រហ្វេសប៊ុក៖ យុវជនសំរាម

សៀមរាប៖ ក្រុមយុវជនសំរាម នឹងនឹងចុះបើកកម្មវិធីប្តូរសៀវភៅ រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៦-៧ មេសា ខាងមុខនេះ។ កម្មវិធីយកដបទឹកប្លាស្ទិក ប្ដូរយកសៀវភៅ នឹងរៀបចំនៅខេត្តសៀមរាប ដែលមានសៀវភៅភាសាជាតិ និងភាសាអង់គ្លេស ប្រមាណ ៣០០ក្បាល។

ក្រុមការងារយុវជនសម្រាម នឹងចុះបើកកម្មវិធីដបទឹកប្លាស្ទិក ប្តូរយកសៀវភៅ រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប។ ខណៈទីតាំងជាក់លាក់សម្រាប់ការប្ដូរសៀវភៅនេះ ក្រុមយុវជនសំរាម នឹងជូនដំណឹង២ថ្ងៃមុនកម្មវិធីចាប់ផ្ដើម។ សៀវភៅដែលអាចប្ដូរបានមានប្រមាណ ៣០០ក្បាល រួមមាន សៀវភៅចំណេះដឹងទូទៅចាប់ពីថ្នាក់ទី១-១២, សៀវភៅសហគ្រិន, ស្មារតី និងផ្នត់គំនិត, និង ប្រលោកលោក។

សាធារណជន យុវជន និងសិស្សានុសិស្ស នៅខេត្តសៀមរាប អាចចាប់ផ្ដើមប្រមូល និងសន្សំដបទឹកប្លាស្ទិក ដើម្បីប្ដូរយកសៀវភៅចង់អាន។ ដើម្បីប្ដូរសៀវភៅបាន១ក្បាល សាធារណជន យុវជន និងសិស្សានុសិស្ស ត្រូវមានដបទឹកប្លាស្ទិកចំណុះ ១.៥ លីត្រ ចំនួន ១០ ដប, ០.៥ លីត្រ ចំនួន ២០ ដប, និងដបទឹកចំណុះ ០.៣៥ លីត្រ ចំនួន ៣០ ដប៕

រូបភាពពីទំព័រហ្វេសប៊ុក៖ យុវជនសំរាម
រូបភាពពីទំព័រហ្វេសប៊ុក៖ យុវជនសំរាម
រូបភាពពីទំព័រហ្វេសប៊ុក៖ យុវជនសំរាម
រូបភាពពីទំព័រហ្វេសប៊ុក៖ យុវជនសំរាម
រូបភាពពីទំព័រហ្វេសប៊ុក៖ យុវជនសំរាម
រូបភាពពីទំព័រហ្វេសប៊ុក៖ យុវជនសំរាម


Khcct banner

អត្ថបទទាក់ទង