Cc time web banner 054637

យុវជនកម្ពុជា១រូបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក«វិទ្យាសាស្ត្រកុំព្យូទ័រ»ពីអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

អាម៉េរិក៖ លោក វុទ្ធី ជាយុវជនកម្ពុជាមួយរូប ដែលកាលពីពេលថ្មីៗនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ Hobart និង William Smith នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ដោយនិស្ស័យជាអ្នកស្រឡាញ់ការសិក្សារៀនសូត្រ វុទ្ធី បានចាប់ផ្តើមថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនី មួយទៀត នៅមហាវិទ្យាល័យ Dartmouth College នៅអាម៉េរិក។

វុទ្ធី ជាសិស្សដែលបានបញ្ចប់ការសិក្សាពីសាលាឡៃហ្គឺឆ្នាំ២០២០។ ថ្មីៗនេះ វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ Hobart និង William Smith នៃទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ដោយនិស្ស័យជាអ្នកស្រឡាញ់ការសិក្សារៀនសូត្រ វុទ្ធី បានចាប់ផ្តើមថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនីនៅមហាវិទ្យាល័យ Dartmouth College ជាសកលវិទ្យាល័យមួយទៀតនៅសហរដ្ឋអាម៉េរិក ដែលនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២៥ ខាងមុខនេះ។

កាលនៅជាសិស្សនៅសាលាឡៃហ្គឺ វុទ្ធី បានបង្ហាញពីចំណង់ចំណូលចិត្តដែលមិនធ្លាប់មាន លើបច្ចេកវិទ្យា និងវិស្វកម្មយ៉ាងខ្លាំង។ នៅអាម៉េរិក វុទ្ធី មានឱកាសជាច្រើនទទួលបានជំនាញ និងចំណេះដឹង ដើម្បីជំរុញលោកឱ្យឈានទៅដល់កម្រិតខ្ពស់បំផុតក្នុងវិស័យរបស់លោក។

បន្ថែមពីលើភាពជោគជ័យក្នុងការសិក្សា វុទ្ធី បានខិតខំកសាងសហគមន៍ដ៏រស់រវើក និងប្រកបដោយក្តីស្រឡាញ់ ដោយដំបូងបង្អស់នៅ Hobart នៃប្រទេសអូស្ដ្រាលី និងឥឡូវនេះនៅមហាវិទ្យាល័យ Dartmouth College។ វុទ្ធី បានធ្វើការហាត់ការ ដើម្បីពង្រីកចំណេះដឹងបន្ថែម លោកបានធ្វើដំណើរទៅកាន់ East Coast និងបានរាប់អានមិត្តភ័ក្តិគ្រប់ទីកន្លែងដែលលោកបានទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: យុវជន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង