Cc time web banner 054637

ក្រសួងអប់រំបង្កើតការប្រកួតនិយាយសាធារណៈលើប្រធានបទ«បង្ការការប្រើប្រាស់ថ្នាំជក់»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ បានសហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា បង្កើតកម្មវិធីប្រកួតនិយាយសាធារណៈ លើប្រធានបទ «បង្ការការប្រើប្រាស់ថ្នាំជក់» ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ហាមឃាត់មិនឱ្យប្រើប្រាស់ថ្នាំជក់ និងលើកទឹកចិត្តឱ្យយុវជនបញ្ចេញសមត្ថភាពនិយាយជាសាធារណៈ។ ការទទួលអត្ថបទ ក្នុងការចូលរួមប្រកួត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ មិថុនា។

ក្រសួងអប់រំ សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា បង្កើតកម្មវិធីប្រកួតនិយាយសាធារណៈ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃការចាប់ដៃគូរវាងគ្រឹះស្ថានសិក្សាជាមួយឧស្សាហកម្មថ្នាំជក់ ថែមទាំងហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្មថ្នាំជក់ និងលើកទឹកចិត្តឱ្យយុវជនបញ្ចេញសមត្ថភាពនិយាយជាសាធារណៈ។

ការដែលគ្រឹះស្ថានសិក្សា មិនគួរចាប់ដៃគូសហការជាមួយឧស្សាហកម្មថ្នាំជក់ ព្រោះការសហការនោះអាចជាការទាក់ទាញយុវជនឱ្យប្រើប្រាស់ថ្នាំជក់ និងគ្មានហេតុផលណាមួយដែលគ្រឹះស្ថានសិក្សាគួរជាប់ដៃគូសហគារជាមួយឧស្សាហកម្មថ្នាំជក់ឡើយ។

ដើម្បីចូលរួមប្រកួតនិយាយជាសាធារណៈនេះ បេក្ខជនត្រូវមានអាយុចាប់ពី១៥ ដល់៣០ឆ្នាំ ដែលមិនមែនជាបុគ្គលិកឬអ្នកពាក់ព័ន្ធនឹងឧស្សាហកម្មថ្នាំជក់ និងគ្រឿងស្រវឹង។ បេក្ខជនទាំងអស់ត្រូវសរសេរអត្ថបទអំពីប្រធានបទ«បង្ការការប្រើប្រាស់ថ្នាំជក់»ផ្ញើមកកាន់កម្មវិធី តាមរយៈតេឡេក្រាម ០៩៦ ៣១១៣ ៩៥៧/ ០១២ ៧២៧ ៥៣៣/ ០១២ ៩៨៧ ៤៦៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង