ក្រសួងអប់រំបង្កើតការប្រកួតនិយាយសាធារណៈលើប្រធានបទ«បង្ការការប្រើប្រាស់ថ្នាំជក់»
ភ្នំពេញ៖ ក្រសួងអប់រំ បានសហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា បង្កើតកម្មវិធីប្រកួតនិយាយសាធារណៈ លើប្រធានបទ «បង្ការការប្រើប្រាស់ថ្នាំជក់» ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ហាមឃាត់មិនឱ្យប្រើប្រាស់ថ្នាំជក់ និងលើកទឹកចិត្តឱ្យយុវជនបញ្ចេញសមត្ថភាពនិយាយជាសាធារណៈ។