គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ និងការផ្លាស់ប្តូរឯកសារ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកដំណោះស្រាយ
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា