681 ezgif.com resize
Swift cc time

ក្រសួងទេសចរណ៍៖ កម្ពុជាបន្តជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា នាថ្ងៃទី៩ មីនា បានប្រកាសបញ្ជាក់ថា ប្រទេសកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹង ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរមកពី គ្រប់ទិសទីនៅលើពិភពលោក ខណៈអំពាវនាវឱ្យភ្ញៀវទេសចរបន្តធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅ។

ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់និងពិភពលោក ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ ព្រះរាជាណាចក្រកម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវ សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដើម្បីធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្រសួងទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ដែលស្រឡាញ់ប្រទេសកម្ពុជា បន្តធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅ។ ជាមួយគ្នានេះ ក្រសួងក៏សូមអំពាវនាវភ្ញៀវទេសចរទាំងអស់បន្តគាំទ្រ និងផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ អំពីកម្ពុជាដែលជាទឹកដីអច្ឆរិយៈពោរពេញដោយសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទេសភាពធម្មជាតិដ៏ស្រស់ស្អាត សង្គមប្រកបដោយសុខដុមនីយកម្ម និងប្រជាជន មានភាពរួសរាយរាក់ទាក់៕

Khcct banner

អត្ថបទទាក់ទង