681 ezgif.com resize
Swift cc time

ឱកាសការងារជាង៨ម៉ឺនកន្លែង សម្រាប់អ្នកខេត្តបាត់ដំបង និងបន្ទាយមានជ៍យ នៅថ្ងៃទី១៤-១៥ មីនា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បាត់ដំបង៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៣ ២១៧កន្លែង សម្រាប់អ្នកខេត្តបាត់ដំបង និងបន្ទាយមានជ៍យ នៅថ្ងៃទី១៤-១៥ ខែមីនា ខាងមុខនេះ។

បើតាមក្រសួងការងារ អតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងចំនួន ៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល រួមមាន ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦៖ ខេត្តបន្ទាយមានជ័យ ស្រុកអូរជ្រៅ នៅក្នុងបរិវេណសាលាស្រុកអូរជ្រៅ និងខេត្តបាត់ដំបង ស្រុកសំពៅលូន នៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ ៣២។

សម្រាប់ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦៖ ខេត្តបន្ទាយមានជ័យ ស្រុកស្វាយចេក នៅក្នុងបរិវេណសាលាស្រុកស្វាយចេក និង ខេត្តបាត់ដំបង ស្រុកថ្មគោល នៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង។ បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧៕

Khcct banner

អត្ថបទទាក់ទង