Img 1426
Swift cc time

ក្រសួងសុខាភិបាល សម្រេចបិទ«មន្ទីរពហុព្យាបាល ឥន្ទ្រទេវី ១» ព្រោះប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរពហុព្យាបាល ឥន្ទ្រទេវី ១ ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយសារប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ប៉ះពាល់ដល់លទ្ធផល នៃការបម្រើសេវាពិនិត្យព្យាបាល ដល់ពលរដ្ឋមិនបានសមរម្យ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១១ ខែមីនា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា លោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងឡាយដែលបានកើតឡើងអំឡុងពេលនៃសកម្មភាពអាជីវកម្មរបស់ពួកគេ៕


Khcct banner

អត្ថបទទាក់ទង