ព័ត៌មានជាតិ

Royal king 2024 01 696x499
«មន្រ្តីរាជការ ២៣០នាក់» របស់ក្រសួង ស្ថាប័ន២៧ ត្រូវបានដាក់ឲ្យចូលនិវត្តន៍
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យមន្ដ្រីរាជការ ចំនួន ២៣០នាក់ របស់ក្រសួង ស្ថាប័ន ចំនួន២៧ ចូលនិវត្តន៍តាមអាយុកំណត់៕
Photo 2026 01 27 14 19 50
កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ(RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ នៅរសៀលថ្ងៃទី២៧មករានេះ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី
622193320 1437467641074721 975292127177939720 n
រដ្ឋមន្រ្តីការពារជាតិកម្ពុជាទទួលស្វាគមន៍មេបញ្ជាការ«ផ្កាយ៤»អាម៉េរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក
ភ្នំពេញ៖ លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៦ ខែមករា បានទទួលស្វាគមន៍ លោកឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
Img 5080
ក្រសួងធម្មការ នឹងរៀបចំពិធីបុណ្យ«មាឃបូជា» នៅថ្ងៃទី ២-៣ កុម្ភៈ នៅភ្នំព្រះរាជទ្រព្យ
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នឹងរៀបចំពិធីបុណ្យ«មាឃបូជា» នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល។ ឆ្នាំនេះ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
Img 5060
កម្ពុជា-បែលហ្ស៊ិក ចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត
ភ្នំពេញ៖ កម្ពុជា-បែលហ្ស៊ិក ចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត។ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតនេះ គឺជាក្របខ័ណ្ឌច្បាប់ដ៏មានសារៈសំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យមានការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរ
178931 768x855
សម្តេច ហ៊ុន សែន សាទរលោក To Lam ដែលត្រូវបានជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិម គណបក្សកុម្មុយនីស្តវៀតណាម
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរ លោក To Lam ដែលត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការ
621656064 1504219307736607 7306344175095966437 n
អគារវិមានសាមគ្គីភាព(អគារព្រឹទ្ធសភាថ្មី)ត្រូវបានរៀបចំ«ចម្រើនព្រះបរិត្ត»ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ អគារវិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី) ដែលមានទំហំ៧៩ម៉ែត្រ x ៤៧ម៉ែត្រ មានកម្ពស់ ៤ជាន់ នៅថ្ងៃទី ២៣ មករានេះ បានរៀបចំពិធីចម្រើនព្រះបរិត្តឡើង ក្រោមអធិបតីភាពរបស់ សម្ដេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ពិធីនេះ
Photo 2026 01 22 10 52 33
ក្រសួងវប្បធម៌កម្ពុជា បន្តតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី និង គម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ
ភ្នំពេញ៖ ក្រសួងវប្បធម៌កម្ពុជា នៅថ្ងៃទី ២២ មករានេះ បានបន្តប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទ។ក្រសួងចាត់ទុកថាសកម្មភាពឈ្លានពាននេះ
Img 4827
សម្តេច ហ៊ុន ម៉ាណែត នឹងជួបសិស្សនិទ្ទេស A នៅថ្ងៃទី១០ កុម្ភៈ
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិង វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក
Img 7919
រដ្ឋមន្ត្រីក្រសួងអប់រំ សាទរបេក្ខជនបណ្ឌិត អ៊ុង បូរាត ដែលការពារនិក្ខេបបទបានជោគជ័យ លើជំនាញ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះបេក្ខជនបណ្ឌិត អ៊ុង បូរាត ដែលបានការពារនិក្ខេបបទនេះដោយជោគជ័យ មុខជំនាញ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ នៃមហាវិទ្យាល័យ អប់រំ សិល្បៈ
Img 4759
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើត«មូលនិធិស្រាវជ្រាវជាតិ»ជាបរធនបាលកិច្ច
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្តីពីការបង្កើត«មូលនិធិស្រាវជ្រាវជាតិ»ជាបរធនបាលកិច្ច ដើម្បីកៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានា
Img 4751
ក្រសួងរៀបចំដែនដី បញ្ជូនមន្ត្រីចុះដោះស្រាយជាមួយពលរដ្ឋ ដើម្បីបើកដំណើរការគម្រោងសាងសង់«ចំណតផែកុងតឺន័រទឹកជ្រៅ»នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ព្រះសីហនុ៖ ក្រសួងរៀបចំដែនដី បានចាត់មន្រ្តីចុះជួបដោះស្រាយជាមួយពលរដ្ឋដែលកំពុងកាន់កាប់សំណង់មិនរៀបរយ ក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្នើឲ្យពលរដ្ឋចូលរួមសហការជាមួយក្រសួងក្នុងការអនុវត្តតាមផែនការអភិវឌ្ឍន៍គម្រោងសាងសង់ចំណតផែកុងតីន័រទឹកជ្រៅថ្មី