Img 1426
Swift cc time

ប្រមុខការពារជាតិ៖ កម្ពុជាប្រកាន់ជំហរដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី និងប្រឆាំងការប្រើកម្លាំងយោធា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រមុខក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នៅព្រឹកថ្ងៃទី ៩ មិថុនានេះ បានចេញសារបដិសេធចំពោះការផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានពីបណ្តាញផ្សព្វផ្សាយថៃដែលថា «រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និង សព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»។លោកបានបញ្ជាក់ជំហរជាថ្មីថា កម្ពុជាប្រកាន់ជំហរដោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី និងប្រឆាំងការប្រើកម្លាំងយោធា។

បន្ថែមពីការប្រកាសច្រានចោលការចោទ ប្រមុខក្រសួងការពារជាតិកម្ពុជា ថែមទាំងបានប្រកាសជំហរជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និង សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និង យន្តការនានាដែលមានស្រាប់។

លោក ទៀ សីហា បានសង្កត់ធ្ងន់ថា ជម្លោះជាយដែនបច្ចុប្បន្ន កម្ពុជាសង្ឃឹមថា កម្ពុជា និងថៃ នឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និង បញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា៕

Khcct banner

អត្ថបទទាក់ទង