ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅថ្ងៃទី១២មិថុនានេះ បានចេញព្រះរាជសារចូលរួមរំលែកមរណៈទុក្ខ ព្រះរាជវង្សថៃ ចំពោះការសោយទិវង្គតរបស់បុត្រីច្បងស្តេចថៃ ព្រះអង្គម្ចាស់ក្សត្រីបាចរ៉ាគិតិយាភា (Bajrakitiyabha)។ ព្រះរាជសាររបស់ព្រះមហាក្សត្រធ្វើឡើងចេញពីទីក្រុងប៉េកាំង ប្រទេសចិន។
បើតាមអគ្គនាយកដ្ឋានព្រះបរមរាជវាំងថៃ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការប្រកាសថា ព្រះអង្គម្ចាស់ក្សត្រី ផាត់ឆារ៉ាគីទិយាភា ណារេនធិរ៉ាទេពយ៉ាវ៉ាទី (Princess Bajrakitiyabha Narendiradebyavati) បានសោយទិវង្គតក្នុងព្រះជន្ម ៤៧ ព្រះវស្សា នៅមន្ទីរពេទ្យជុឡាឡុងកន សភាកាកបាទក្រហមថៃ កាលពីវេលាម៉ោង ១៩:៤៨ នាទី ថ្ងៃព្រហស្បតិ៍ ទី ១១ ខែមិថុនា។
គួរបញ្ជាក់ថា បុត្រីច្បងស្ដេចថៃមានបញ្ហាព្រះរាជសុខភាព និងបានបាត់បង់ព្រះស្មារតីតាំងពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ដោយសរុបរយៈពេលដែលទ្រង់បានសម្រាកព្យាបាលព្រះរោគនៅមន្ទីរពេទ្យ គឺមានរយៈពេល ជិត៤ ឆ្នាំ មុនពេលដែលព្រះបរមរាជវាំងថៃប្រកាសអំពីការសោយទិវង្គតរបស់ព្រះអង្គនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦៕