Img 1426
Swift cc time

អគ្គនាយកដ្ឋានជំនាញ ដាក់លក្ខខណ្ឌចំនួន៤ សម្រាប់ក្រុមហ៊ុននាំចូល«សាច់បង្កក»ចូលមកកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមកាងារវាយតម្លៃក្រុមហ៊ុនមានគុណវុឌ្ឍិនាំចូលសាច់បង្កក បានបញ្ជាក់ថា ក្រុមហ៊ុននាំចូលមុខទំនិញសាច់បង្កក ត្រូវមានការទទួលស្គាល់ជាមុនពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងត្រូវគោរពលក្ខខណ្ឌចំនួន៤ ដើម្បីទទួលបានការនាំចូលស្របច្បាប់ដើម្បីប្រកបអាជីវកម្មនាំចូលមុខទំនិញសាច់បង្កកនៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរួមគ្នារបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

បើតាមសេចក្ដីជូនដំណឹង ដើម្បីទទួលបានការទទួលស្គាល់ជាមុនជាក្រុមហ៊ុនមានគុណវុឌ្ឍិ ក្រុមហ៊ុននាំចូលសាច់បង្កកត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឬ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងត្រូវមានលក្ខណសម្បត្តិតាមលក្ខខណ្ឌតម្រូវមួយចំនួនដូចជា៖ ១- មានកម្មវត្ថុអាជីវកម្មសមស្របដូចជា «នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់» ២- មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់ ៣- ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និង ៤- ត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប៕


Khcct banner

អត្ថបទទាក់ទង