អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ១០៩រូប មកពី៤៦អង្គភាព នឹងចូលរួមថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ
កណ្តាល៖ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ សរុបចំនួន ១០៩រូប មកពី៤៦អង្គភាព នឹងចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងធ្វើឡើងនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកគៀនស្វាយ