Cctimesw1140xh150cm copy

អ្នកនាំពាក្យសម្តេច ស ខេង ថ្កោលទោស«អ្នកបំភ្លៃ»ដើម្បីបំបែកបំបាក់ផ្ទៃក្នុងCPP

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អ្នកនាំពាក្យសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុត ចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និង បញ្ចូលសម្លេងផ្សព្វផ្សាយតាមបណ្តាញសង្គមថា សម្ដេច ស ខេង នឹងក្លាយជានាយរដ្ឋមន្ត្រី នាពេលខាងមុខ។ ក្រុមអ្នកនាំពាក្យចាត់ទុកថា ជាព័ត៌មានមួលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ លាបពណ៌ និង បំបែកបំបាក់។

អ្នកនាំពាក្យ បានបញ្ជាក់ថា សម្តេច ស ខេង គ្មានមហិច្ឆតាណាបន្តិចបន្តួចទាល់តែសោះ ក្នុងការចង់ធ្វើជានាយករដ្ឋមន្ត្រី នាពេលខាងមុខនេះទេ។ សម្តេច នៅតែបន្តចូលរួម និងគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ជាប្រធានគណបក្ស និងបន្តជួយគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និង នៅតែបន្តគាំទ្ររាជរដ្ឋាភិបាលបន្តវេននេះ សម្រាប់អាណត្តិខាងមុខៗបន្តទៀត ដែលមានសម្តេច ហ៊ុន ម៉ាណែត ជាប្រមុខ។

បើតាមមន្ត្រីក្រុមអ្នកនាំពាក្យ រាល់គំនិត និង សកម្មភាពអគតិរបស់ក្រុមមាននិន្នការជ្រុលនិយមដែលបានធ្វើការផ្សព្វផ្សាយនាពេលថ្មីនេះ គឺក្នុងយុទ្ធសាស្ត្រ ដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបំណងបម្រើមហិច្ឆតាទុច្ចរិត និង ស្មោកគ្រោក និង អំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និង អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់នេះ។

សម្តេច ស ខេង បានមានប្រសាសន៍ថា «ការផ្សព្វផ្សាយនេះមិនមែនជាការពិត ការបោកប្រាស់ បែបប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង