681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងបរិស្ថាននិងធនាគារARDBសហការគ្នាដាំឬស្សីដើម្បីបង្កើនគម្របបៃតង និងបង្កើនជីវភាពសហគមន៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងធនាគារARDB គ្រោងនឹងសហការគ្នាជួយសហគមន៍ដាំឬស្សី ដើម្បីបង្កើនគម្របបៃតង និងជួយបង្កើនជីវភាពសហគមន៍។ គម្រោងនេះ អាចជួយឱ្យសហគមន៍ដាំដុះឬស្សី ដើម្បីបង្កើនគម្របព្រៃ និងជួយបង្កើនជីវភាពសហគមន៍ ព្រោះឫស្សីដាំដុះលឿន និងងាយស្រួលក្នុងការយកមកធ្វើការកែច្នៃ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២៧ សីហា បានពិភាក្សាការងារ ដោយគ្រោងនឹងសហការគ្នាដាំឬស្សី។ នៅក្នុងជំនួបនេះលោក កៅ ថាច បានលើកឡើងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្វើប្រតិបត្តិការចម្បងផ្ដោតលើការផ្ដល់ឥណទាន ដល់អតិថិជន ដើម្បីជួយសម្រួលការពង្រឹងនិងពង្រីកការងាររកចំណូលឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះ លោក អ៊ាង សុផល្លែត ក៏មានប្រសាសន៍លើកឡើងពី គម្រោងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ផ្តោតលើសរសស្តម្ភចំនួន៣ គឺស្អាត បៃតង និងចីរភាព។ បន្ថែមពីនេះ លោក អ៊ាង សុផល្លែត បានស្នើឱ្យមានរៀបចំអនុស្សារណៈយោគយល់ រវាងក្រសួងបរិស្ថាន និងធនាគារARDB ផ្តោតទៅលើកិច្ចសហប្រតិបត្តិការមូលនិធិអាកាសធាតុបៃតង Green Climate Fund ជាពិសេសលើគម្រោងការលើកកម្ពស់ជីវភាពសហគមន៍ដាំឫស្សី។ គម្រោងនេះអាចជួយឱ្យសហគមន៍ដាំដុះឬស្សី ដើម្បីបង្កើនគម្របព្រៃ និងជួយបង្កើនជីវភាពសហគមន៍ ព្រោះឫស្សីដាំដុះលឿន និងងាយស្រួលក្នុងការយកមកធ្វើការកែច្នៃ៕

Khcct banner

អត្ថបទទាក់ទង