ព័ត៌មានជាតិ

Img 8646
ស.ស.យ.ក នឹងរៀបចំ«ពិធីព្យុហយាត្រាសាមគ្គីភាព» បង្ហាញការរគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) នៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយធ្វើការជួបជុំ នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រា ចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ
507339149 1032696232374704 6308016229136107469 n
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់សម្រេចបាន ៧០,១០%
ក្រចេះ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់សម្រេចបាន ៧០,១០% ដោយស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននៅកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ នាខែកញ្ញា
3e4a6639
កម្ពុជាបដិសេធដាច់ខាតមិនទទួលស្គាល់ផែនទីរបស់ថៃគូសដោយឯកតោភាគីជាប្រភពនាំជម្លោះព្រំដែនរុំារៃ
កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ។ ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី ១៥ មិថុនា បានបិទបញ្ចប់ជាផ្លូវការហើយ ក្រោយខកខានអស់រយៈពេលប្រជុំ១២ឆ្នាំ។ក្នុងកិច្ចប្រជុំនេះ កម្ពុជា និងថៃ បានឯកភាពគ្នាលើការងារចំនួន
Photo 2025 06 15 08 46 04
កម្ពុជា សម្រេចបញ្ជូនបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី
Photo 2025 06 14 21 01 05
ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឱកាសការងារមានរាប់សិបម៉ឺនកន្លែងកំពុងរង់ចាំប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលជាពលករមកពីប្រទេសថៃ។ ជាក់ស្តែង ខេត្តកំពង់ស្ពឺ មានឱកាសការងារ ៥៨, ៧២៦នាក់ ខេត្តកណ្តាលមាន ៨,៥៣២កន្លែង ខេត្តកំពង់ឆ្នាំមាន ១២,
Photo 2025 06 14 20 19 44
សមាគមធនាគារ ត្រៀមដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់ពលករដែលត្រឡប់មកពីថៃ
ភ្នំពេញ៖ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសអំពី ការពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់ប្រជាពលករដែលត្រឡប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ
Img 8614
ក្រសួងសង្គមកិច្ច ត្រៀមមណ្ឌលចំនួន ៣ទីតាំង ដើម្បីសម្រាប់ទទួលពលរដ្ឋខ្មែរ ដែលត្រឡប់ពីថៃ
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៤ ខែមិថុនានេះ បានចេញសេចក្ដីប្រកាសពី ការត្រៀមមណ្ឌលចំនួន ៣ទីតាំង ដើម្បីត្រៀមសម្របសម្រួល និង ដោះស្រាយដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្តល់សេវាស្នាក់នៅបណ្តោះអាសន្ន ដែលអាចនឹងវិលត្រឡប់ ពីប្រទេសថៃ។
%e1%9f%a1
សម្តេច ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ ធ្វើមាតុភូមិនិវត្តន៍ មុនពេលអាជ្ញាធរថៃបណ្តេញចេញនិងប្រមាថ
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អំពាវនាវឱ្យពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ ឆាប់វិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ការបង្ហោះសាររបស់សម្ដេច ហ៊ុន សែន នាពេលនេះ បន្ទាប់ពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី
Img 20250614 152038 045
មន្ត្រីជាន់ខ្ពស់កម្ពុជា ថា មេយោធាថៃ Boonsin Padklang ត្រូវប្រឈម តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC
ភ្នំពេញ៖ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអតីតអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនានេះ បានផ្ញើសារឲ្យប្រជាពលរដ្ឋខ្មែរ ដោយចាត់ទុកសម្តីរបស់មេយោធាថៃ Boonsin Padklang
Photo 2025 06 14 14 27 25
កម្ពុជា បានត្រៀមរួចជាស្រេចក្នុងការទទួលយកពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនានេះ បានបញ្ជាក់ថា ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ។ សម្ដេច ហ៊ុន
459463636 511509808348192 4229142927511437984 n
ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង៧,២ពាន់លានដុល្លាររយៈពេល៥ខែឆ្នាំ២០២៥
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទឹកប្រាក់ចំនួន ៧,២០០.៤២ លានដុល្លារ ក្នុងរយៈពេល៥ខែឆ្នាំ២០២៥ កើនឡើង ៥,៥១ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះកម្ពុជាបាននាំទំនិញចេញទៅប្រទេសនៃសមាជិកអាស៊ានក្នុងទឹកប្រាក់ចំនួន ២,៧០៤.៣៨
Img 20250614 102847 818
កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើបង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយរំលេចគំនិតផ្តួចផ្តើម “ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង