Smart saver cctime web bannertif

ក្រសួងសង្គមកិច្ច ត្រៀមមណ្ឌលចំនួន ៣ទីតាំង ដើម្បីសម្រាប់ទទួលពលរដ្ឋខ្មែរ ដែលត្រឡប់ពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៤ ខែមិថុនានេះ បានចេញសេចក្ដីប្រកាសពី ការត្រៀមមណ្ឌលចំនួន ៣ទីតាំង ដើម្បីត្រៀមសម្របសម្រួល និង ដោះស្រាយដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្តល់សេវាស្នាក់នៅបណ្តោះអាសន្ន ដែលអាចនឹងវិលត្រឡប់ ពីប្រទេសថៃ។

យោងតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ក្រសួងបានចាត់ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួង ដើម្បីចុះពិនិត្យការត្រៀមលក្ខណៈទទួលប្រជាពលរដ្ឋខ្មែរ ដែលអាចនឹងវិលត្រឡប់ ពីប្រទេសថៃ ក្នុងករណីមានការបញ្ជូនដោយគំហុកណាមួយពីភាគីថៃ។ ទន្ទឹមនឹងនេះ ក្រសួង បានបញ្ជាក់ថា ក្នុងការចូលរួមចំណែកជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ ស្របតាមអនុសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានត្រៀមមណ្ឌលចំនួន បីទីតាំងគឺ ១). មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ២). មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាប៉ោយប៉ែត និង៣).មណ្ឌលនៅក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ ។

ក្រៅពីនេះ ក្រសួង បានសហការជាមួយ ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ អង្គការ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីត្រៀមសម្របសម្រួល និង ដោះស្រាយជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្តល់សេវាស្នាក់នៅបណ្តោះអាសន្ន ហូបចុក សង្គ្រោះបឋម និងបញ្ជូនបន្តទៅទីកន្លែងកំណើត។ ក្នុងករណីចាំបាច់ ប្រជាពលរដ្ឋអាចទំនាក់ទំនងជាមួយមន្ត្រីជំនាញ តាមរយៈលេខទូរស័ព្ទ៖ ០១៧ ៧៨៨ ៨៦៦ - ០៨៥២២២ ១៦៨-០១២ ៧២៥០៥៧៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង