Smart saver cctime web bannertif

សម្តេច ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ ធ្វើមាតុភូមិនិវត្តន៍ មុនពេលអាជ្ញាធរថៃបណ្តេញចេញនិងប្រមាថ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អំពាវនាវឱ្យពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ ឆាប់វិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ការបង្ហោះសាររបស់សម្ដេច ហ៊ុន សែន នាពេលនេះ បន្ទាប់ពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានប្រកាសពីការត្រៀមរួចជាស្រេចក្នុងការសម្របសម្រួលដល់ពលករខ្មែរវិលត្រឡប់មកពីថៃទ្រង់ទ្រាយធំដោយហេតុផលណាមួយ។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា មុននេះនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយ ដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។ បងប្អូនខ្លះបានចោទសួរថា មានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាល ទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។

សម្ដេច ហ៊ុន សែន បានអំពាវនាវបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ និងការប្រមាថ។ ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថា ជម្លោះព្រំដែនកម្ពុជា-ថៃនឹងអូសបន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិICJពេលនោះពួកជ្រុលនិយមថៃនិងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយមិនរួច៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង