ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីស្តីពី ស្ថានភាពធាតុអាកាស ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ ៖ - នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឥទ្ធិពលសម្ពាធទាបសកម្មដែលនឹងកើតឡើងនៅសមុទ្រចិនខាងត្បូងក្បែរភាគខាងត្បូងប្រទេសវៀតណាម ។ - នៅថ្ងៃទី២-៥ ខែមេសា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតបង្ហូរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ ១ - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C , - សីតុណ្ហភាពអតិបរមា មានពី៣១-៣៤ °C - នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅ
ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹម នោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C - សីតុណ្ហភាពអតិបរមា មានពី៣១-៣៤ °C។ - នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់នៅថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹម នោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត ។
៣-តំបន់មាត់សមុទ្រ៖ - សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C - នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ។