Cctime 6monthsfree desktop
Cc times  web banner kh (2)

អ៊ុយក្រែននិងរុស្ស៊ីនឹងបើកកិច្ចចរចារសន្តិភាពទល់មុខគ្នាជាថ្មីនៅតួកគី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ុយក្រែននិងរុស្ស៊ីនឹងបើកកិច្ចចរចារសន្តិភាពទល់មុខគ្នាជាថ្មីនៅតួកគី ប្រភពរូប៖​ស៊ីស៊ីធីវី

អ៊ុយក្រែន៖ ប្រភពផ្លូវការពីភាគីទាំងពីរបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែននឹងធ្វើកិច្ចចរចាសន្តិភាពទល់មុខគ្នាថ្មីមួយនៅសប្តាហ៍នេះនៅក្នុងប្រទេសតួកគី។

ប្រធានគណៈប្រតិភូរុស្ស៊ីលោក Vladimir Medinsky បាននិយាយនៅក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា ភាគីទាំងពីរបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំនិម្មិតមួយ ដើម្បីធ្វើការចរចាដោយផ្ទាល់នៅថ្ងៃទី ២៩ និង ៣០ ខែមីនា ប៉ុន្តែមិនបាននិយាយថា ការពិភាក្សានឹងត្រូវធ្វើឡើងនៅឯណានោះទេ។

ទន្ទឹមនឹងនេះ លោក David Arakhamia មេដឹកនាំគណបក្សកាន់អំណាច ជាអ្នកបម្រើនៃបក្សប្រជាជនអ៊ុយក្រែន និងជាសមាជិកគណៈប្រតិភូអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ជុំបន្ទាប់នៃកិច្ចចរចាទល់មុខគ្នារវាងអ៊ុយក្រែន និងរុស្ស៊ីនឹងធ្វើឡើងនៅប្រទេសតួកគី នៅថ្ងៃទី ២៩ និង ៣០ ខែមីនា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគី ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទស្តីពីស្ថានភាពចុងក្រោយនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការចរចាសន្តិភាពកាលពីថ្ងៃអាទិត្យនេះ ។ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា ជុំថ្មីនៃការចរចាររុស្ស៊ី-អ៊ុយក្រែននឹងត្រូវធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ប៉ុន្តែដោយមិនបានបញ្ជាក់ច្បាស់ថាការចរចានឹងត្រូវធ្វើឡើងនៅពេលណានោះទេ។

គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានបើកការចរចា៣ដងដោយផ្ទាល់នៅប្រទេសបេឡារុស្សចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ហើយលើកទី ៤ បានចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមីនា ជាសន្និសីទតាមវីដេអូ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង