Khmer suport khmer cc time

អូស្ត្រាលីប្រកាសបំពាក់ដ្រូន និងមីនសមុទ្រលើនាវាមុជទឹកស្វ័យប្រវត្តិថ្មី Ghost Shark

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ស៊ីដនី៖ ក្រសួងការពារជាតិអូស្ត្រាលី បានប្រកាសកាសនៅថ្ងៃចន្ទ ទី១៩ ខែតុលា ថា ប្រទេសអូស្ត្រាលីកំពុងបង្កើនសមត្ថភាពយោធាក្រោមទឹករបស់ខ្លួន តាមរយៈការបំពាក់យន្តហោះដ្រូន និងមីនសមុទ្រនៅលើនាវាមុជទឹកស្វ័យប្រវត្តិ (autonomous submarine) ខ្នាតធំម៉ូដែល «Ghost Shark»។ នាវាមុជទឹកនេះត្រូវបានអភិវឌ្ឍឡើងដោយកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាម៉េរិក Anduril និងអ្នកវិទ្យាសាស្ត្រការពារជាតិអូស្ត្រាលី ក្រោមគម្រោងកិច្ចសន្យាតម្លៃ ១,៨ ពាន់លានដុល្លារអូស្ត្រាលី (ប្រហែល ១,៣ ពាន់លានដុល្លារអាម៉េរិក)។

បើតាមលោក Pat Conroy រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិអូស្ត្រាលី បានបញ្ជាក់ថា បន្ទាប់ពីការសាកល្បងជាសម្ងាត់ នាវា Ghost Shark ត្រូវបានអនុម័តឱ្យបំពាក់ឧបករណ៍ និងអាវុធប្រយុទ្ធសំខាន់ៗ រួមមាន មីនសមុទ្ររហូតដល់ ១២ គ្រាប់ ឧបករណ៍សម្រាប់កងកម្លាំងពិសេស និងយន្តហោះដ្រូន Altius ដែលអាចបញ្ចេញពីកណ្តាលសមុទ្រដើម្បីធ្វើការឈ្លបយកការណ៍ ឬវាយប្រហារជាក្រុម (swarms)។ លោកបានបន្ថែមថា នាវានេះអាចដឹកជញ្ជូន និងលាក់ខ្លួនក្នុងកុងតឺន័រតាមកំពង់ផែបានយ៉ាងងាយស្រួល ព្រមទាំងអាចធ្វើដំណើរបានចម្ងាយឆ្ងាយដើម្បីប្រតិបត្តិការរួមជាមួយកងនាវាមុជទឹកមានមនុស្សបញ្ជា៕

Khcct banner

អត្ថបទទាក់ទង