តូក្យូ៖ ទីភ្នាក់ងារអវកាសជប៉ុន (JAXA) កំពុងរៀបចំបាញ់បង្ហោះនាវាអវកាស MMX (Martian Moons eXploration) ដោយប្រើប្រាស់រ៉ុក្កែត H3 ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ដើម្បីទៅប្រមូលសំណាកដី និងថ្មយ៉ាងហោចណាស់ ១០ ក្រាមពី «ផូបូស» (Phobos) ដែលជាព្រះច័ន្ទរបស់ភពអង្គារ ដែលនឹងក្លាយជាបេសកកម្មធ្វើដំណើរទៅមក (Round Trip) លើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន ឆ្ពោះទៅកាន់តំបន់ភពអង្គារ។
យោងតាមការចេញផ្សាយរបស់កាសែត CNA តាមផែនការ នាវាអវកាស MMX នឹងធ្វើដំណើរទៅដល់ក្បែរភពអង្គារនៅប្រមាណខែសីហា ឆ្នាំ២០២៧ ដោយត្រូវបញ្ជូនរថយន្តរុករកតូចឈ្មោះ IDEFIX ទៅពិនិត្យផ្ទៃខាងលើជាមុន មុនពេលនាវាធំចុះចតប្រមូលសំណាក។
បេសកកម្មនេះមានគោលបំណងបើកកាយអាថ៌កំបាំងអំពីប្រភពដើមនៃប្រព័ន្ធព្រះអាទិត្យ ដើមហេតុនៃជីវិតលើផែនដី ព្រមទាំងសិក្សាពីលទ្ធភាពប្រើប្រាស់ Phobos ជា «ស្ថានីយអវកាសធម្មជាតិ» សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅភពអង្គារនាពេលអនាគត។
គួរកត់សម្គាល់ថាបេសកកម្ម MMX នេះ គឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងជប៉ុន ជាមួយទីភ្នាក់ងារអវកាសអាមេរិក (NASA) អឺរ៉ុប (ESA) បារាំង (CNES) និងអាល្លឺម៉ង់ (DLR) ព្រមទាំងស្ថាប័នស្រាវជ្រាវជាច្រើនទៀត។គួរបញ្ជាក់បញ្ជាក់ថា «ផូបូស» (Phobos) គឺជាព្រះច័ន្ទដ៏ធំជាងគេក្នុងចំណោមព្រះច័ន្ទទាំងពីររបស់ភពអង្គារ (មួយទៀតឈ្មោះថា Deimos)៕