Khmer suport khmer cc time

ប៉េកាំង នឹងក្លាយជាទីក្រុង «សម្បូរមនុស្សចាស់» នៅត្រឹមឆ្នាំ២០៣៥

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ទីក្រុងប៉េកាំងរបស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងឈានចូលជាទីក្រុងមាន «ពលរដ្ឋវ័យចំណាស់ខ្លាំង» (Super-aged city) នៅត្រឹមឆ្នាំ២០៣៥ ដោយសារប្រជាជនប្រមាណ ១ភាគ៣ នឹងមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានផ្លូវការ Beijing Daily ។

ប្រភពដដែល បានរាយការណ៍ថា គិតត្រឹមចុងឆ្នាំ២០២៥ រាជធានីប៉េកាំង មានពលរដ្ឋអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ចំនួនប្រមាណ ៥.២៩ លាននាក់ ដែលស្មើនឹងជិត ១ភាគ៤ នៃប្រជាជនសរុបនៅក្នុងក្រុង។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ អាជ្ញាធរក្រុងកំពុងបង្កើនការគាំទ្រផ្នែកសន្តិសុខសង្គម រួមទាំងការដំឡើងប្រាក់ពលនវឌ្ឍន៍មូលដ្ឋានសម្រាប់ពលរដ្ឋវ័យចំណាស់។

ដើម្បីដោះស្រាយវិបត្តិនេះ អ្នករៀបចំគោលនយោបាយចិនបានដាក់បញ្ចូល «ផែនការប្រជាសាស្ត្រ» ជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រសេដ្ឋកិច្ចជាតិ។ យោងតាមការប៉ាណប្រមាណរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលចិនត្រូវប្រឈមនឹងការចំណាយសរុបប្រមាណ ១៨០ ប៊ីលានយ័ន (ប្រហែល ២៦.៩ ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំនេះ លើវិធានការលើកទឹកចិត្តឱ្យប្រជាជនបង្កើតកូន។

អ្នកជំនាញប្រជាសាស្ត្រ និងសេដ្ឋកិច្ចវិទូបានព្រមានថា ការធ្លាក់ចុះនៃអត្រាកើត និងចំនួនកុមារនាពេលបច្ចុប្បន្ន នឹងនាំឱ្យមានការកាត់បន្ថយចំនួនគ្រួសារ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចនៃការប្រើប្រាស់ក្នុងស្រុកមានភាពយឺតយ៉ាវខ្លាំងនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង