Cctimesw1140xh150cm copy

ការងារជួយសង្គ្រោះស្វែងរកអ្នកនៅរស់រាននៅភាគខាងត្បូងប្រទេសចិននៅតែបន្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការងារជួយសង្គ្រោះស្វែងរកអ្នកនៅរស់រាននៅភាគខាងត្បូងប្រទេសចិននៅតែបន្ត ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ការងារជីករុករកបានបន្តនៅកន្លែងស្នូលនៃការធ្លាក់យន្តហោះថ្មីៗនេះ នៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសុក្រ ខណៈដែលកិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវបានធ្វើឡើងដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត និងប្រអប់ខ្មៅទីពីរ។

យោងតាមលោក Zhu Tao ប្រធានការិយាល័យសុវត្ថិភាពអាកាសចរណ៍នៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបានឱ្យដឹងថា ការរុករក និងការជីកកកាយដីរាក់ត្រូវបានធ្វើឡើង នៅកន្លែងធ្លាក់ស្នូលក្នុងតំបន់ Tengxian តំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ។

លោក Zhu បាននិយាយថា ក្រុមអ្នកជំនាញកំពុងធ្វើការលើផែនការជីកកកាយសម្រាប់ទីតាំងស្នូល ដោយលោកបានបន្ថែមថាសំណាក DNA កំពុងត្រូវបានយកពីសាច់ញាតិនៃអ្នកដំណើរដែលបាត់ខ្លួន។

យន្តហោះ Boeing 737 របស់អាកាសចរណ៍ China Eastern Airlines ដឹកមនុស្ស ១៣២ នាក់ បានធ្លាក់កាលពីរសៀលថ្ងៃទី២១ ខែមីនា នៅតំបន់ភ្នំមួយនៃស្រុក Tengxian នៃខេត្តក្វាងស៊ី។ ដោយរហូតមកដល់ពេលនេះមិនមានអ្នកនៅរស់ត្រូវបានរកឃើញទេ។

ប្រអប់ខ្មៅមួយពីយន្តហោះ ដែលជាឧបករណ៍ថតសំឡេងរបស់កាប៊ីនយន្ដហោះ ត្រូវបានរកឃើញវិញនៅរសៀលថ្ងៃពុធ ហើយត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពិសោធន៍ក្នុងទីក្រុងប៉េកាំង ដើម្បីធ្វើការឌិកូដ។

លោក Lao Gaojin អភិបាលរងក្រុង Wuzhou ដែលគ្រប់គ្រង Tengxian បាននិយាយថា វិសាលភាពស្វែងរក និងជួយសង្គ្រោះត្រូវបានពង្រីករហូតដល់ជិត ២០០,០០០ ម៉ែត្រការ៉េ ហើយមនុស្សជាង ២,២០០ នាក់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

រហូតមកដល់បច្ចុប្បន្ន បុគ្គលិកសរុបចំនួន ៧,០០០ នាក់ យានជំនិះជាង ២០០ គ្រឿង ឧទ្ធម្ភាគចក្រចំនួន ៥ គ្រឿង និងគ្រឿងបរិក្ខារមួយចំនួនត្រូវបានបញ្ជូនទៅកាន់កន្លែងនោះ។ ខណៈការស៊ើបអង្កេតលើការធ្លាក់យន្តហោះក៏កំពុងដំណើរការផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង