Cctimesw1140xh150cm copy

កម្ពុជានឹងសម្ពោធប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប នៅថ្ងៃទី០៤មេសា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សមាជិកសមាជិកានៃអនុគណៈកម្មការត្រៀមរៀបចំ និងក្រុមកាងារបច្ចេកទេសពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសសមាសភាពសមាជិក​ សមាជិកាគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលដំណើរការប្រព្រឹត្តទៅនៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំឱ្យសមាជិកសមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំពិធីសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ អនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានល្អ សំដៅធានាឱ្យពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប អាចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

សូមជម្រាបថា បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ប្រវែង ១០៦,៤២៤គីឡូម៉ែត្រ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលនេះផ្លូវទាំង ៣៨ខ្សែបានសាងសង់ បំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចររួចរាល់១០០% ចំណាយថវិកាសរុបប្រមាណ ១៦០លានដុល្លារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង