Yearendyearend1140x150

បារាំង-ជប៉ុនជួយជ្រោមជ្រែងអភិរក្សប្រាសាទអង្គររយៈពេល១០ឆ្នាំទៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សហប្រធានបារាំង និងជប៉ុន នៅក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ

ភ្នំពេញ៖ សហប្រធានបារាំង និងជប៉ុន បានប្រកាសពីការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរដើម្បីជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេល១០ឆ្នាំទៀត។ ការប្រកាសនេះធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

ការប្រកាសសេចក្តីសម្រេចចិត្តនេះ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធនៃកិច្ចប្រជុំ។ តាមរយៈនៃការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបន្តអាណត្តិលើកទី៤រហូតដល់ឆ្នាំ២០៣៣។ ចំពោះរយៈពេល១០ឆ្នាំខាងមុខទៀត គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងផ្តោតទៅលើការងារបេតិកភណ្ឌ និងសហគមន៍ ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបេតិកភណ្ឌ និសហគមន៍ដែលធ្វើឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៩៣ ហើយនឹងត្រូវបញ្ចប់អាណត្តិទី៣របស់ខ្លួននៅចុងឆ្នាំ២០២៣។ ក្នុងរយៈពេល៣០ឆ្នាំមកនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានទទួលជោគជ័យជាប្រវត្តិសាស្ត្រនូវការធានាបានការជួសជុលប្រាង្គប្រាសាទធ្វើយ៉ាងណាធានាបាននូវភាពរឹងមាំរបស់ប្រាង្គប្រាសាទ ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព ការគ្រប់គ្រងជួសជុល អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង