ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថាប្រជាពលរដ្ឋចូលរួមពិព័រណ៌យានយន្តអគ្គីសនីបានដោយសេរីនៅថ្ងៃទី២៦មីនា និងអាចសាកល្បងបើកបរយានយន្តអគ្គិសនីដោយផ្ទាល់ ជួបជាមួយវាគ្មិនជំនាញ អំពីអនាគតយានយន្តអគ្គីសនីនៅកម្ពុជា និងសាកសួរព័ត៌មានបន្ថែមជាមួយក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គីសនីដោយផ្ទាល់ផងដែរ។
សូមជម្រាបថា អាសយដ្ឋាន៖ ស្ថិតនៅផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕
