
តៃវ៉ាន់៖ ការរញ្ជួយដីដ៏ខ្លាំងមួយបានអង្រួនឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់នៅព្រឹកថ្ងៃពុធ ម៉ោងក្នុងស្រុក។ ដោយការរញ្ជួយដែលត្រូវបានគេប៉ាន់ស្មានថា មានកម្រិត ៦.៦ រ៉ិចទ័រ និងមានជម្រៅ ១០ គីឡូម៉ែត្រក្រោមសមុទ្រហ្វីលីពីន ដែលមានចម្ងាយប្រហែល ៦៣ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Hualien ។
ការរញ្ជួយនេះត្រូវបានគេរកឃើញនៅម៉ោង ១៖៤១ នាទីព្រឹក ថ្ងៃទី ២៣ ខែមីនា នៅរយៈទទឹងខាងជើង ២៣.៤ ដឺក្រេ និងខាងកើត ១២១.៦ ដឺក្រេ នេះបើយោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ។ ការរញ្ជួយនេះស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ ដោយទីក្រុងសំខាន់ដែលនៅជិតបំផុតគឺ Hualien ដែលមានប្រជាជនជាង ៣០០,០០០ នាក់។
អាជ្ញាធរតៃប៉ិបានផ្ញើសារ មួយបន្ទាន់ទៅប្រជាជនឲ្យ«រក្សាភាពស្ងប់ស្ងាត់និងស្វែងរកការជ្រកកោនក្បែរនោះ»។ ខណៈអាជ្ញាធរអាមេរិកបាននិយាយថា មិនមានគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិសម្រាប់តំបន់ ១ឆ្នេរភាគខាងលិច, Columbia ឬ Alaska ឡើយ៕