ហុងកុង៖ នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR) លោកស្រី Carrie Lam បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) របស់ប្រទេសចិន គ្រោងនឹងលុបចោលជាបណ្តើរៗនូវការរឹតបន្តឹងការចូលសម្រាប់អ្នកដំណើរមកពីប្រទេសចំនួន៩។
លោកស្រីCarrie Lam បានប្រកាសថាចាប់ពីថ្ងៃទី ១ ខែមេសា រដ្ឋាភិបាល HKSAR នឹងលុបចោលការហាមប្រាមការហោះហើរលើប្រទេសចំនួន ៩ និងកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ពីគេក្នុងសណ្ឋាគារសម្រាប់ការមកដល់។
ក្រោមយន្តការផ្អាកជើងហោះហើរជាក់លាក់មួយ យន្តហោះដឹកអ្នកដំណើរមកពីអូស្ត្រាលី កាណាដា បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងនេប៉ាល់ មិនត្រូវបានអនុញ្ញាតឱ្យចុះចតនៅហុងកុងទេ។
ដោយពន្យល់ពីការផ្លាស់ប្តូរគោលនយោបាយនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ លោកស្រី Lam បាននិយាយថា ការផ្អាកនេះគឺហួសសម័យ និងបង្កឱ្យមានទុក្ខព្រួយដល់ប្រជាជនហុងកុងដែលជាប់គាំងនៅបរទេស៕